ឯកឧត្តម ឡុង សេង បានអញ្ជើញប្រារព្ធទិវាអន្តជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, March 7, 2024

ឯកឧត្តម ឡុង សេង បានអញ្ជើញប្រារព្ធទិវាអន្តជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល"

 


ឯកឧត្តម ឡុង សេង បានអញ្ជើញប្រារព្ធទិវាអន្តជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល"

(ស្វាយរៀង): នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញអធិបតីក្នុងពិធី អបអសាទរប្រារព្ធទិវាអន្តជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" ពិធីនេះក៏មានការចូលរួមពីលោក ខឹម បូរិន ទីប្រឹក្សាក្រសួងព័ត៌មាន លោក ខឹម បូរ៉ាណា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីនៃមន្ទីរព័ត៌មានជាច្រើននាក់ទៀត។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡុង សេង បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ទុយ សិរីរតនៈ ជូនដល់មន្រ្តីមន្ទីរព័ត៌មានខេត្តស្វាយរៀងទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។


ឯកឧត្តម ឡុង សេង បានបន្តថា: ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន។ នៅពេលស្ត្រី និងក្មេងស្រី មានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឲ្យពួកគេបានចូលរួមដោយសកម្ម និងប្រកបដោយ សុវត្ថិភាព នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។


ឯកឧត្តម ឡុង សេង បានផ្ដាំផ្ញើនូវចំនុចសំខាន់ៗមួយចំនួនដូចជា:

*ទី១៖ បន្តរក្សានូវប្រពៃណីថ្លៃថ្នូរ រក្សាកិត្តិយសក្នុងនាម ជាមន្ត្រីរាជការ ដែលមានវិន័យ សីលធម៌ គុណធម៌ និងមានមនសិការវិជ្ជាជីវៈ ជាពិសេសរក្សា បាននូវគុណតម្លៃឲ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជាមាតាពិភពលោក។

*ទី២៖ ស្នើបន្តខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ចាប់យកកាលានុវត្តភាព អភិវឌ្ឍចំណេះដឹង របស់ខ្លួន ឲ្យស័ក្តិសមជាស្ត្រីនៃយុគសម័យឌីជីថល ដែលពោពេញដោយសមត្ថភាព។

* ទី៣៖ លើកកម្ពស់ឧត្ដមភាពក្នុងនាមជាភរិយា ជាមាតា ជាម្តាយបឹង ជាបងស្រី ឬជាកូនស្រីគំរូ ក្នុងគ្រួសារ ដោយត្រូវអប់រំក្នុងសង្គមគ្រួសារយើងទាំងមូល ឲ្យចូលរួមគ្រប់ចលនាសង្គម ចេះគោរពច្បាប់ មានសុជីវធម៌ល្អ ចៀសផុតនូវអំពើអបាយមុខផងទាំងពួង ក្លាយជាពលរដ្ឋល្អ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរដែលជាចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយគុណធម៌ បង្កើតបាននូវបរិយាកាសកក់ក្តៅ មានសុវត្ថិភាព និងសុខដុមនីយកម្មក្នុងសង្គមកម្ពុជា។

*ទី៤៖ ជំរុញកូនចៅបងប្អូនកូនក្មួយចូលរួមលើកកម្ពស់ពលរដ្ឋឌីជីថល៕

ដោយ:ភក្តី























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages